តុលាការខេត្តកំពង់ឆ្នាំង ឃុំខ្លួនមនុស្ស៥នាក់ ពាក់ព័ន្ធញុះញង់ ឲ្យពលរដ្ឋតវ៉ាទាមទារដី នៅតំបន់៣

ខេត្តកំពង់ឆ្នាំង៖ សាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៩ ​ខែមករា​ ឆ្នាំ២០២២នេះ​ បានសម្រេចឃុំខ្លួនមនុស្សចំនួន ៥នាក់ ពាក់ព័ន្ធការញុះញង់ ឲ្យប្រជាពលរដ្ឋតវ៉ាទាមទារដីនៅតំបន់៣ ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

មនុស្សទាំង ៥នាក់ ជាប់ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​ និងដឹកជញ្ជូនអាវុធខុសច្បាប់​។

សមត្ថកិច្ច បានបញ្ជូនខ្លួនមនុស្សទាំង ៥នាក់ ទៅកា់សាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។

មនុស្សទាំង ៥នាក់នេះ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នៅចំណុចទំនប់អូរត្រាវ និងទំនប់ខ្នាយទោល ស្ថិតនៅក្នុងភូមិគុយ និងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

មនុស្សទាំង ៥នាក់ ដែលសមត្ថកិច្ច ឃាត់ខ្លួនរួមមាន៖

១- ឈ្មោះ សាំង ចាន់ថន ហៅសាំង សុង

២- ឈ្មោះ អុក ប៉ារ៉ាឌី

៣- ឈ្មោះ ប្រាក់ សង្ហា

៤- ឈ្មោះ គង់ តារា

៥- ឈ្មោះ កែវ ហួរ (ឃុំខ្លួននៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២)៕

អត្ថបទដែលជាប់ទាក់ទង