រង្វង់មូលស្វាយធំ ដែលរចនាផ្ការំដួលនៅកណ្តាល ចាប់ផ្តើមដំណើរការសាងសង់..

ខេត្តសៀមរាប៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្ប្រព័ន្ធផ្សព្វផ្សាយដឹង កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ថា ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ នៅចំណុចផ្លូវប្រសព្វជាបួន ជិតផ្សារស្វាយធំ ស្ថិតនៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រសួងសាធារណការ បានចាប់ផ្តើមដំណើរការសាងសង់ រង្វង់មូលមួយ មានប្រហែង ២៥ម៉ែត្រ ដែលរង្វង់មូលនេះ មានរចនាផ្ការំដួលនៅកណ្តាល ដោយប្រើប្រាស់ថវិកាជាតិសម្រាប់ធ្វើការសាងសង់។

ប្រជាពលរដ្ឋ នៅខេត្តសៀមរាបបង្ហាញ ពីការសប្បាយចិត្ត នៅគ្រា ខេត្តសៀមរាប ទទួលបានសមិទ្ធផលជាច្រើន ធ្វើឱ្យខេត្តនេះ កាន់តែមានសោភ័ណភាពស្រស់ស្អាត និងមានភាពទាក់ទាញ់ ក្រៅពីប្រាសាទបុរាណ។

លោកបន្តថា ក្រៅពីផ្លូវ ៣៨ខ្សែ ឥឡូវនេះ ខេត្តសៀមរាប ទទួលបានរង្វង់មូលដ៏ល្អមួយទៀត ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍នៅចំណុចផ្លូវប្រសព្វជាបួន ជិតផ្សារស្វាយធំនេះ។ ជាពិសេស រង្វង់មូលនេះ មានរចនាជាផ្ការំដួល ដែលជាផ្កាតំណាងឱ្យអត្តសញ្ញាណជាតិកម្ពុជា ដែលធ្វើឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តសៀមរាប ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ០៦ មកពីភ្នំពេញ និងបានប្លែកភ្នែក និងប្លែកអាម្មរណ៍ថែមទៀតផង៕ ប្រភព៖ AKP

អត្ថបទដែលជាប់ទាក់ទង