កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១៥នាក់ទៀត(អូមីក្រុង) និងគ្មានអ្នកស្លាប់ទេ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ១៥ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ០៩ នាក់ និងស្លាប់ «គ្មាន»។ ក្នុងនោះ ករណីឆ្លងសហគមន៍ ០៣ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ១២ នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ១២០,៦៣៦ នាក់- អ្នកជាសះស្បើយ ១១៧,០២៣ នាក់ និង អ្នកស្លាប់ ៣,០១៥ នាក់៕

អត្ថបទដែលជាប់ទាក់ទង