ផ្ទុះគ្រាប់មីនតោន ស្លាប់ជំនាញដោះមីន៣នាក់ និងរបួសធ្ងន់ម្នាក់ ​នៃអង្គការដោះមីនកម្ពុជា​..

ខេត្តព្រះវិហារ៖ អគ្គនាយកស៊ីម៉ាក់កម្ពុជា លោក ហេង រតនា បានឲ្យដឹងថា ​នៅម៉ោង ១១ និង៣០នាទី ព្រឹកថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២២​ មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ អ្នកជំនាញដោះមីន ចំនួន ៣នាក់ និងរបួសធ្ងន់ម្នាក់ ​នៃអង្គការដោះមីនកម្ពុជា​ (Cambodian Self Help Demining)។ អង្គការ CSHD​ ដែលគេស្គាល់ថា​ជាអង្គការអាគីរ៉ា​ មានទីតាំងស្នាក់ការនៅខេត្តសៀមរាប។

ករណីគ្រោះថ្នាក់នេះ បានកេីតឡេីងនៅភូមិសែនតេជៈ​ ឃុំមរកត​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។​

ប្រភពដដែល បញ្ជាក់ថា ជារឿងចៃដន្យដែរ គឺនៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីនខាងលើនេះ កេីតឡេីងតែប្រមាណ ២០នាទីប៉ុណ្ណោះ​ គឺនៅភូមិដដែលនេះ​ ក៏មានករណីផ្ទុះគ្រាប់ដុតសំអាតដីដាំដំឡូងស្លាប់ ប្រជាពលរដ្ឋ ម្នាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ​ សូមចូលរួមមរណ:ទុក្ខជាមួយគ្រួសារសព​ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភព កុំបីខានឡេីយ៕

អត្ថបទដែលជាប់ទាក់ទង