លោក អ៊ុក ពិសិដ្ឋ ត្រូវតែងតាំងជាមេបញ្ជាការ កងរាជអាវុធហត្ថក្រុងព្រះសីហនុ ជំនួសលោក ហ៊ត សីហា..

ខេត្តព្រះសីហនុៈ លោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ អតីតមេបញ្ជាការរងកងរាជអាវុធហត្ថមូលដ្ឋានក្រុងព្រះសីហនុ ត្រូវបានតែងតាំងផ្លូវការ ជាមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជំនួសលោកវរសេនីយ៍ទោ ហ៊ត សីហា ដែលទៅទទួលភារកិច្ចថ្មី ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប។

ពិធីប្រកាសផ្លាស់ប្តូរមុខតំណែង នាយទាហានរង នៃកងរាជអាវុធហត្ថខាងលើនេះ រៀបចំឡើងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង