សម្តេច ហ៊ុន សែន៖ ឥឡូវនេះមេរោគកូវីដ-១៩ បំប្លែងថ្មី”អូមីក្រុង” ចាប់ផ្តើមលុកលុយចូលក្នុង សហគមន៍ធ្ងន់ធ្ងរហើយ..

រាជធានីភ្នំពេញ៖ តារយៈសារសម្លេង ពិសេស នៅយប់ថ្ងៃទី១០ ខែមករា  ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ឥឡូវនេះមេរោគកូវីដ-១៩ បំប្លែងថ្មី ដែល ហៅថា អូមីក្រុង បានចាប់ផ្តើមលុកលុយ ទៅក្នុងសហគមន៍របស់យើងហើយ។

សម្តេចបន្តថា កិច្ចការបន្ទាន់ របស់យើង គឺត្រូវពង្រឹងវិធានការការពារដើម្បី កុំឲ្យរីករាលដាលធ្ងន់ធ្ងរ..។

សម្ដេចបញ្ជាក់ថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ មេរោគបម្លែងថ្មី អូមីក្រុង បានរកឃើញចំនួន ៣៤ករណីទៀត។ ហើយក្នុង ៣៤ករណីនេះ គឺមានការនាំចូល ២៤ករណី និង ឆ្លងចូលសហគមន៍ចំនួន ១០ករណី៕

 

អត្ថបទដែលជាប់ទាក់ទង