សម្តេច ហ៊ុន សែន ផ្ញើសារលិខិតចូលរួមមរណទុក្ខ គ្រួសារជនរងគ្រោះ នៃអង្គការដោះមីនកម្ពុជា..

រាជធានីភ្នំពេញ៖ សារលិខិតចូលរួមមរណទុក្ខ..!

ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក កម្ពុជា និងជាប្រធានអាជ្ញាធរមីន និងក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀម ក្រំជាទីបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ និងសាច់ញាតិទាំងអស់ ចំពោះមរណភាព របស់ លោក ស៊ុន វង្ស- លោក ស៊ីម៉េត និងលោក ម៉ន ចក់ ដែលជាក្រុមកម្ទេចគ្រឿងផ្ទុះ របស់អង្គការដោះមីនកម្ពុជា នៅក្នុងករណីផ្ទុះមីនតោន នៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

យើងខ្ញុំទាំងអស់គ្នា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំបំផុត  ចំពោះការទទួលមរណភាព របស់លោក ស៊ុន វង្ស- លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ នៅក្នុងកំឡុង ពេលប្រតិបត្តិការប្រមូល និង កម្ទេចគ្រាប់។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែង នូវការសោកស្តាយ អាណិត អាសូរ ក្រៀមក្រំ និងអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព៕

អត្ថបទដែលជាប់ទាក់ទង