៩៦% នៃស្ត្រីមានផ្ទៃពោះ ឆ្លងមេរោគកូវីដ-១៩ នៅចក្រភពអង់គ្លេស មិនបានចាក់វ៉ាក់សាំង

បរទេស៖ ប្រភពព័ត៌មាន បានឲ្យដឹងថា ៩៦% នៃស្ត្រីមានផ្ទៃពោះឆ្លងវីរុស COVID-19 នៅចក្រភពអង់គ្លេស មិនបានចាក់វ៉ាក់សាំងទេ។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានអបអរដល់អ្នកដែលកំពុងស្វែងរកការចាក់វ៉ាក់សាំងដូសជំរុញ និងផ្ញើសារទៅកាន់អ្នក ដែលនៅតែប្រឆាំងការចាក់វ៉ាក់សាំង។

លោក Johnson អះអាងថា អ្នកដែលមិនបានចាក់វ៉ាក់សាំងកំពុងជំរុញ ឱ្យមានការចូលព្យាបាលនៅមន្ទីរពេទ្យ។ ផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំង គឺជាបំណង ដើម្បីបញ្ចុះបញ្ចូលស្ត្រីមានផ្ទៃ ពោះអំពីគ្រោះថ្នាក់ នៃការមិនចាក់វ៉ាក់សាំង។

សាស្ត្រាចារ្យលោកស្រី Lucy Chappell ជាប្រធានទីប្រឹក្សាវិទ្យាសាស្ត្រ របស់ក្រសួងសុខាភិបាល និងការថែទាំសង្គមរបស់ចក្រភពអង់គ្លេស និយាយថា បច្ចុប្បន្ននេះ មានភស្តុតាងច្បាស់លាស់ ដើម្បីបង្ហាញថា វីរុស COVID-19 មានហានិភ័យ ដល់ស្ត្រីមានផ្ទៃពោះ និងទារក របស់ពួកគេ៕

ប្រភព៖ Bayon Radio

អត្ថបទដែលជាប់ទាក់ទង