ស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា ឬស្ពានអាកាសផ្លូវ២០០៤ នឹងចាប់ផ្តើមសាងសង់ នៅខែមីនាខាងមុខ
រាជធានីភ្នំពេញ៖ គម្រោងសាងសង់ស្ពានអាកាស ស្តុបផ្សារស៊ិនជូរីផ្លាហ្សា ឬស្ពានអាកាសផ្លូវ២០០៤ នឹងចាប់ផ្តើមសាងសង នៅខែមីនា ឆ្នាំ២០២២នេះហើយ។ ការស្ថាបនាស្ពានអាកាសខាងលើនេះ ត្រូវប្រើប្រាស់រយៈពេល ក្នុងការសាងសង់ជាង ១៤ខែ។
ស្ពាននេះ នឹងធ្វើឡើងស្របពីលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី គ្របពីលើផ្លូវ២០០៤ ប្រសព្វជាមួយនឹងផ្លូវ២០១១។
គម្រោងស្ពានអាកាសផ្លូវ២០០៤នេះ មានប្រវែង ៥១៦.២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥.៨ម៉ែត្រ និង កម្ពស់តួស្ពានត្រង់ចំណុចកណ្ដាល ៥.០ ទៅ៥.៥ម៉ែត្រ៕