ថៃ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៧,៦៨១នាក់ និងស្លាប់២២នាក់
បរទេស: ប្រទេសថៃ បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី សរុបចំនួន ៧,៦៨១នាក់ និង ស្លាប់ ២២នាក់។ ក្នុងនោះករណីឆ្លងក្នុងពន្ធនាគារ ១២នាក់។
នេះបើយោងតាម សេចក្តីរាយការណ៍ របស់ក្រសួងសុខភាពសាធារណៈថៃ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២២៕