សមត្ថកិច្ចខេត្តកំពត ចាប់ខ្លួនឧកញ៉ា ប៉ែន នួន ពីបទឆបោក និងរំលោភលើទំនុកចិត្ត

ខេត្តកំពតៈ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពត បានឃាត់ខ្លួនឧកញ៉ា ប៉ែន នួន ពីបទឆបោកមានស្ថានទម្ងន់ទោស និងរំលោភលើទំនុកចិត្ត តាមដីការបស់លោក ខា ដែនណា តំណាងអយ្យការអបសាលាដំបូង ខេត្តកំពត កាលពីវេលាម៉ោង ១៧ និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានកងរាជអាវុធ
ហត្ថខេត្ត តាមពាក្យបណ្ដឹង របស់ឈ្មោះ ស៊ិន ប៊ុល ដែលបានប្ដឹងឧកញ៉ា ប៉ែន នួន ថា បានប្រព្រឹត្តបទល្មើសឆបោក។

យោងតាមដីកាបញ្ជា ឱ្យចូលខ្លួនរបស់ តំណាងអយ្យការអមសាលាដំបូង ខេត្តកំពត កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាឱ្យឈ្មោះ ប៉ែន នួន ភេទ
ប្រុសកើតឆ្នាំ១៩៧៥ កាន់អត្តសញ្ញាណបណ្ណ លេខ១០០៧៥៤២៨ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥អា ស្ថិតក្នុង ភូមិអង្គរកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកឧកញ៉ា ប៉ែន នួន ត្រូវតុលាការបញ្ជាឱ្យចូលខ្លួន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពត ឱ្យបានមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដើម្បីសាកសួរករណីបណ្ដឹង របស់ឈ្មោះ ស៊ិន ប៊ុល ភេទប្រុសអាយុ ៣៨ឆ្នាំ ដែលប្ដឹងខ្លួន (ប៉ែន នួន) ថា បានប្រព្រឹត្តិអំពើ «ឆបោកមានស្ថានទម្ងន់ទោស
និងរំលោភលើទំនុកចិត្ត» ប្រព្រឹត្តិនៅក្នុងអំឡុង ខែមិថុនា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា លោកឧកញ៉ា ប៉ែន នួន មុននឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ចាប់ខ្លួនក៏បានអានដីកាឱ្យគាត់ស្ដាប់ និងផ្ដិតមេដៃស្ដាំ នៅលើដីកា របស់ តំណាងអយ្យការអមសាលាដំបូង
ខេត្ត ដែលបានបញ្ជាឱ្យចូលខ្លួនលេខ៣៨ អយង ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ របស់លោក ខា ដែនណា។

លោក ប៉ែន នួន ក៏បានផ្ដិតមេដៃស្ដាំ នៅថ្ងៃទី១១
ខែមករា ឆ្នាំ២០២២ នេះផងដែរ មុននឹង កម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនគាត់។

យ៉ាងនេះក្តី គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនមានប្រភពទាក់ទង លោកឧកញ៉ា ប៉ែន នួន ដើម្បីបំភ្លឺជុំវិញករណីចោទប្រកាន់ខាងលើបានទេ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ៕

អត្ថបទដែលជាប់ទាក់ទង