ជប៉ុន ផ្ដល់ហិរញ្ញប្បទាន មានទឹកប្រាក់១៨៥លានដុល្លារ សម្រាប់ឆ្លើយតបវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២

រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទាន ដែលមានទឹកប្រាក់ប្រមាណ ១៨៥លានដុល្លារអាមេរិក សម្រាប់គាំទ្របន្ទាន់ឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២។

ពិធីនេះរៀបចំឡើង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕ ប្រភព៖ AKP

អត្ថបទដែលជាប់ទាក់ទង