សម្តេចម៉ែ ព្រះរាជទាន ៥មុឺនដុល្លារ ជូនប៉ុស្ដិ៍សុខភាពសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងព្រះរាជហឫទ័យទុកដាក់ជានិច្ចអំពីសុខមាលភាព នៃការរស់នៅរបស់កូនចៅប្រជានុរាស្រ្ត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាម នូវព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ៥មុឺនដុល្លារអាមេរិក ជូនដល់ប៉ុស្ដិ៍សុខភាពសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ដែលជាទីកន្លែងផ្ដល់សេវាពិនិត្យ ព្យាបាល ដល់ពុទ្ធបរិស័ទគ្រប់ទិសទី ដោយឥតគិតថ្លៃ ស្ថិតក្នុងបរិវេណវត្ដព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងត្រពាំងក្រពេី ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល៕