នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៤ និង៣០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់​ខ្លួនជន​សង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចចំការខ្នុរក្នុងទូរកុងតឺន័រ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យឈ្មោះ ថាវ ហេរ៉ូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់ នៅភូមិចំណោទរាម ឃុំបិតត្រាំង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។​

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ២៤កញ្ចប់(តូច២៣), ទូរស័ព្ទដៃចំនួន ០២គ្រឿង, ជញ្ជីងថ្លឹងចំនួន ០១គ្រឿង, ម៉ូតូចំនួន​ ០១គ្រឿង, កាំភ្លើងខ្លីចំនួន​ ០១ដើមម៉ាក K៥៩, បង់ចំនួន ០២ និងគ្រាប់ចំនួន ១៣គ្រាប់។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង