អភិបាលក្រុងព្រះសីហនុ ព្រមានចាត់វិធានការចំពោះបុគ្គល ដែលចោលសំរាមផ្តេសផ្តាស..

ក្រុងព្រះសីហនុៈ រដ្ឋបាលក្រុងព្រះសីហនុ បានប្រកាសលេខទូរសព្ទ័ សម្រាប់ពលរដ្ឋ ជួយរាយការណ៍ ពេលឃើញអ្នកចោលសំរាមអនាធិបតេយ្យតាមឆ្នេរ ឬតាមទីសាធារណៈ ក្នុងក្រុង ដើម្បីអាជ្ញាធរចុះទៅចាត់វិធានការឲ្យបានទាន់ពេល។

លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ដើម្បីចូលរួមក្នុងការថែរក្សាអនាម័យ សោភ័ណភាព ឆ្នេរសមុទ្រនិងទីក្រុងស្អាត រដ្ឋបាលក្រុងព្រះសីហនុ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានឃើញក្រុម ឬបុគ្គលណា ដែលទុក ឬចោលសំរាមផ្ដេសផ្ដាស តាមទីសាធារណៈ ឬតាមឆ្នេរ សូមទាក់ទងរាយការណ៍ភ្លាមៗ ដើម្បីកម្លាំងសាលាក្រុង ចុះធ្វើការផាកពិន័យ អប់រំណែនាំ ឬចាត់វិធានការណ៍ដើម្បីកុំអោយមានទម្លាប់អាក្រក់បែបនេះតទៅទៀត។

លោក អ៊ី សុខឡេង អភិបាលក្រុង ព្រះសីហនុ បន្តថា រដ្ឋបាលក្រុង បានសហការជាមួយ ក្រុមហ៊ុនប្រមូលសំរាម KSWM បានរៀបចំលេខទូរស័ព្ទ សម្រាប់ជូនបងប្អូនចូលរួមផ្ដល់ព័ត៌មានភ្លាមៗ ក្នុងករណីមានឃើញក្រុម ឬបុគ្គលទាំងឡាយណាហូបចុក ចោលសំរាម នាំអោយខូចបរិស្ថាន និងសោភ័ណភាពទីក្រុង អាចទាក់ទងភ្លាមៗតាមលេខ ខាងក្រោម៖

⁃ 015 515 135. – 070 633 338
⁃ 016 629 992. – 017 564 141
⁃ 010 564 141. – 012 363 985
⁃ 015 363 985. – 061 371 111 ។
សូមបញ្ជាក់ថា អាជ្ញាធរ បានប្រើប្រាស់កម្លាំងចំរុះ ចុះសម្អាតបរិស្ថាន តាមទីសាធារណៈ ក្នុងក្រុងព្រះសីហនុ ជាបន្តបន្ទាប់ ពិសេសតាមកន្លែង ដែលមានពលរដ្ឋមួយចំនួនតូច ទុកចោលកាកសំណល់ សំរាមអនាធិបតេយ្យ៕

អត្ថបទដែលជាប់ទាក់ទង