លោកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ កង់ ស្បៀងអាហារ និងថវិកា ជូនដល់បុរសពិការ..

ខេត្តព្រៃវែង៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានឧបត្ថម្ភអំណោយជា កង់ ស្បៀងអាហារ និងថវិកា ជូនដល់បុរសពិការមួយរូប មានជីវភាពក្រីក្រខ្វះខាត ចិញ្ចឹមកូន ០២នាក់ នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅខេត្តព្រៃវែង។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយនេះ លោកឧកញ៉ា បានចាត់ក្រុមការងារ នាំយកទៅជូនដល់លំនៅដ្ឋានគ្រួសារបុរសពិការរូបនេះ នៅភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

លោកឧកញ៉ា ឲ្យដឹងបន្ថែមថា បុរសពិការរូបនេះមានឈ្មោះ ឡឹក សារ៉ាវន់ អាយុ ៤១ឆ្នាំ សព្វថ្ងៃរស់នៅចិញ្ចឹមកូន ០២នាក់ តែឯង ដោយប្រពន្ធចេញទៅធ្វើការនៅប្រទេសជិតខាង ហើយក៏បាត់ដំណឹងដល់សព្វថ្ងៃ។

ដោយជីវភាពក្រីក្រលំបាកខ្លាំងពេក និងកូនៗ របស់រូបលោក ត្រូវធ្វើដំណើរទៅរៀនឆ្ងាយជារៀងរាល់ថ្ងៃ ទើបបុរសពិការខាងលើ បានស្នើសុំជំនួយពី លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានចាត់ក្រុមការងារ នាំយកអំណោយទៅឧបត្ថម្ភដល់គ្រួសារបុរសពិការខាងលើ មានដូចជា៖

– កង់ចំនួន២គ្រឿង សំរាប់ផ្តល់ជូនកូនទាំង២ នាក់ជិះធ្វើដំណើរទៅសាលារៀន។

– អង្ករ ចំនួន ៣បាវ ស្មើ១៥០គីឡូក្រាម

– មី ចំនួន ៣កេស

-ទឹកសុីអុីវ ចំនួន ៣យួរ

– ស្ករស ចំនួន ៤គីឡូក្រាម

– បីចេង ចំនួន ២គីឡូក្រាម

– ត្រីខ ចំនួន ១កេសធំ

– ថវិកា ចំនួន ៥លានរៀល។

បុរសពិការរូបនេះ បានគោរពថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលបានឧបត្ថម្ភដល់គ្រួសារ របស់គាត់ និងបានគោរពជូនពរ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបតែសេចក្តីសុខចំរើន៕

អត្ថបទដែលជាប់ទាក់ទង