នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័គ្រឿងញៀន
ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង ១០ និង២០នាទី ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ពន្ធ័ករណីគ្រឿងញៀនខុសច្បាប់។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ០២នាក់ រួមមាន៖ ឈ្មោះ ហុង ហេង ភេទប្រុស អាយុ ១៩ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ ឈៀង ហៃ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១២កញ្ចប់(តូច១០កព្ចាប់) និងទូរស័ព្ទដៃចំនួន ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបាន សមត្ថកិច្ច កំពុងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ហ្វារីត