រដ្ឋបាលក្រុងព្រះសីហនុ ចុះផ្អាកសកម្មភាពដឹកកាកសំណល់ ដែលគ្មានច្បាប់

ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ បានចុះផ្អាកសកម្មភាពដឹកកាកសំណល់ ក្នុងការដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយពិនិត្យឃើញថា ទីតាំងកាដ្ឋានដឹកជញ្ជូនកាកសំណល់សំណង់ខាងលើ មិនមានច្បាប់អនុញ្ញាត។

សកម្មភាពខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដឹកនាំដោយ លោក ទៀង វណ្ណារិទ្ធ នាយករដ្ឋបាលសាលាក្រុង តំណាងឱ្យលោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដោយមានការចូលរួមពី លោក ជួប សីហា ប្រធានការិយាល័យសាធារណៈការ អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុង។

លោក ទៀង វណ្ណារិទ្ធ បានឱ្យដឹថា ក្នុងពេលចុះពិនិត្យការដ្ឋានដឹកជញ្ជូនកាកសំណល់សំណង់ខាងលើ ឃើញមានគ្រឿងចក្រចំនួន ០២គ្រឿង គឺរថយន្តដឹកដី ០១គ្រឿង ពាក់ផ្លាកលេខ (3A.1501 កំពត) និងគ្រឿងចក្រ (អេស្កាម៉ាក CAT) ០១គ្រឿង។

បច្ចុប្បន្ន រថយន្តដឹកដី ០១គ្រឿង ពាក់ផ្លាកលេខ (3A.1501 កំពត) ត្រូវបានក្រុមការងារ នាំយកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ដើម្បីធ្វើកាដោះស្រាយតាមនិតីវិធី។ ចំណែកគ្រឿងចក្រ ០១គ្រឿងទៀត (អេស្កាម៉ាក CAT) មិនបានយកទៅសាលាក្រុងទេ គឺ រក្សាទុកក្នុងកាដ្ឋានដោយមិនអនុញ្ញាតយកចេញទៅណានោះទេ បើសិនជាមិនទាន់មានការដោះស្រាយ។

ពាក់ព័ន្ធករណីនេះ ប្រសិនបើម្ចាស់ទីតាំងខាងលើ មិនគោរពតាមក្រុមការងារ បានណែនាំ នោះក្រុមការងារ និងអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។

ដោយឡែក លោក ឈឹម សំណាង តំណាងក្រុមហ៊ុន គ្រឿងចក្រដឹកជញ្ជូនកាកសំណល់សំណង់ បានឱ្យដឹងថា ការដឹកជញ្ជូនកាកសំណល់សំណង់ខាងលើ រួមនិងការវាយកម្ទេច អគារចំនួនមួយផងនោះ លោក បានចាយលុយ អស់ចំនួនប្រមាណ ៣០០០ដុល្លាហើយ ដើម្បីឱ្យគេរត់ការ សុំច្បាប់អនុញាត ប៉ុន្តែរហូតមកដល់ពេលនេះ លោកមិនទទួលបានច្បាប់អនុញាតទេ ហើយ ឥឡូវត្រូវសាលាក្រុងព្រះសីហនុ មកបិទការដ្ឋាន និងចាប់រថយន្ត ព្រមទាំងគ្រឿងចក្របន្ថែមទៀត។

បន្ថែមលើនេះ តំណាងភាគីខាងម្ចាស់ដី បានបញ្ជាក់ថា លោកបានធ្វើកិច្ចកុងត្រា ជាមួយឈ្មោះ ផាន ឃាង ជាអ្នកម៉ៅការដឹកជញ្ជូន កាកសំណល់សំណង់ និងវាយកម្ទេចសំណង់ច១កន្លែង នៅទីតាំងដីខាងលើ ក្នុងតម្លៃ ៨០០០ ដុល្លា (ហើយរួចរាល់) ប៉ុន្តែចំពោះច្បាប់ដឹកជញ្ជូនកាកសំណល់សំណង់ និងវាយកម្ទេច សំណង់យ៉ាងណានោះ លោក មិនដឹងទេ គឺនៅលើអ្នកម៉ៅការ។ ប៉ុន្តែបើក្នុងករណី អ្នកម៉ៅការ មិនអនុវត្តតាម ឬបញ្ចប់សកម្មភាពការងារ របស់ខ្លួន នៅពាក់កណ្តាលទី (មិនទាន់ហើយ) នោះ ភាគីខាងលោក ផាន ឃាង ត្រូវតែបង់សងមកម្ចាស់ដីវិញ ក្នុងទឹកប្រាក់ចំនួន (១៦០០០ដុល្លារ)៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង