ម្សិលមិញ ប្រទេសជប៉ុន មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង២ម៉ឺននាក់

បរទេស៖ យោងតាមទិន្នន័យ របស់រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ចំនួនអ្នកឆ្លងមេរោគ COVID-១៩ ប្រចាំថ្ងៃ របស់ប្រទេសជប៉ុន មានចំនួន ២២,0៤៥នាក់ កាលពីថ្ងៃសុក្រ  ទី១៤ ខែមករា ដែលអត្រាឆ្លងនេះ លើសពី ២0,000 នាក់ ហើយក៏ជាលើកដំបូង ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១មក។

ទិន្នន័យដដែលនេះ បានបង្ហាញឲ្យដឹងដែរថា វាមានរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីឆ្លងលើសពី ១0,000 នាក់ ជាប្រចាំថ្ងៃ នៅទូទាំងប្រទេសជប៉ុន៕ ប្រភព៖ Bayon Radio

អត្ថបទដែលជាប់ទាក់ទង