ប្រទេសឥណ្ឌូណេស៊ី ហាមប្រទេសចំនួន១៤ មិនឲ្យភ្ញៀវទេសចរចូល
បរទេស៖ កងកម្លាំងទទួលភារៈកិច្ចវីរុស Covid-១៩ របស់រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថា ដ្ឋាភិបាលប្រទេសខ្លួន បានដកបម្រាមហាមចូលលើភ្ញៀវទេសចរអន្តរជាតិ ដែលមានប្រវត្តិធ្វើដំណើរមកពីប្រទេសចំនួន ១៤ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។
អ្នកនាំពាក្យ របស់ ក្រុមការងារបាននិយាយថា ការដាក់បម្រាមត្រូវបានដកចេញ ខណៈវីរុសបម្លែងខ្លួនថ្មី Omicron បាន រាលដាលដល់ប្រទេសប្រមាណ ១៥0។
ប្រសិនបើការដាក់បម្រាម នៅតែមាន វានឹងធ្វើឱ្យការធ្វើដំណើការឆ្លងកាត់មានការលំបាក។
ប្រទេសទាំង ១៤ រួមមាន៖ អាហ្វ្រិកខាងត្បូង- បុតស្វាណា- ន័រវេស- បារាំង- អង់ហ្គោឡា- ហ្សាំប៊ី- ហ្ស៊ីមបាវ៉េ- ម៉ាឡាវី- ម៉ូហ្សំប៊ិក- ណាំមីប៊ី- អេសវ៉ាទីនី- ឡេសូថូ- ចក្រភពអង់គ្លេស និងដាណឺម៉ាក៕ ប្រភព៖ Bayon Radio