រថយន្តទំនើប ជ្រុលចង្កូតទៅបុកម៉ូតូឈប់លើការ៉ូឡា របួសមនុស្ស២នាក់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ មានរថយន្តទំនើប ពណ៌ខ្មៅ មួយគ្រឿង បើកបរក្នុងល្បឿនលឿនផ្លូវកោងក៏បានជ្រុលចង្កូតទៅបុកម៉ូតូឈប់លើការ៉ូឡា ធ្វើឲ្យរងរបួសមនុស្សចំនួន ២នាក់ នឹងបន្តទៅបុកបង្គោលភ្លើង ធ្វើអោយខូចខាតខាងមុខ រថយន្ត យ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្ដោយផ្លូវឆ្នេរឯករាជ្យ ជិតស្ពានបឹងទឹកសាប ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបន្តថា រថយន្តទំនើប មួយគ្រឿងខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 2BK- 5555 បើកបរដោយជនជាតិចិនម្នាក់ និងអ្នករួមដំណើរនារីម្នាក់។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង