កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២៩នាក់(អូមីក្រុង) និងស្លាប់«គ្មាន»

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ២៩ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ១៦ នាក់ និងស្លាប់ «គ្មាន»។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១១ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ១៨ នាក់ (អូមីក្រុង)។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុប ១២០,៨២៥នាក់- អ្នកជាសះស្បើយ ១១៧,១១៨ នាក់ និងមានអ្នកស្លាប់ ៣,០១៥នាក់៕

អត្ថបទដែលជាប់ទាក់ទង