សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៤៦នាក់ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន..

រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មានជនសង្ស័យ ៤៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៤៦នាក់ គឺមាន ១៣នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១០ករណី និងជនសង្ស័យ ៣៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១២ករណី។

ព្រមជាមួយគ្នានេះ លោក ខៀវ សុភ័គ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋាន របស់ខ្លួន ជូនដល់សមត្ថកិច្ច ដើម្បីបញ្ជូនកម្លាំងចុះបង្ក្រាប ឲ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង