កីឡាករវាយតឺន្នីស ជនជាតិស៊ែប៊ី ត្រូវនិរទេសចេញពីអូស្ត្រាលី ព្រោះមិនបានចាក់វ៉ាក់សាំង..

អូស្ត្រាលី៖ លោក Novak Djokovic កីឡាករវាយតឺន្នីសជនជាតិស៊ែប៊ី ត្រូវបាននិរទេសចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីចាញ់ក្តីតស៊ូផ្លូវច្បាប់ចុងក្រោយ នៅតុលាការ ដើម្បីស្នាក់នៅក្នុងប្រទេសនេះ។

ចៅក្រម បានច្រានចោលការចូលរួមប្រកួត របស់កីឡាករវាយតឺន្នីសដែលមិនបានចាក់វ៉ាក់សាំង បន្ទាប់ ពីរដ្ឋាភិបាល បានលុបចោលទិដ្ឋាការ របស់លោក លើហេតុផល សុខភាព និងសណ្តាប់ធ្នាប់។

លោក Djokovic បាននិយាយថា លោកខកចិត្តយ៉ាងខ្លាំង ប៉ុន្តែបានទទួលយកសេចក្តីសម្រេចនេះ។

នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីលោក Scott Morrison បានស្វាគមន៍សេចក្តីសម្រេចនេះ ដើម្បីរក្សា ព្រំដែនឱ្យរឹងមាំ និងរក្សាសុវត្ថិភាព ជូនប្រជាជនអូស្ត្រាលី៕

ប្រភព៖ Bayon Radio

អត្ថបទដែលជាប់ទាក់ទង