ថៃ មានមនុស្សស្លាប់ដំបូង ដោយសារវីរុសបម្លែងខ្លួនថ្មី Omicron

ថៃ៖ មន្ត្រីក្រសួងសុខាភិបាល ថៃ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ប្រទេសខ្លួន មានករណីមនុស្សស្លាប់ជាលើកដំបូង ដោយសារវីរុសបម្លែងខ្លួនថ្មី អូមីក្រុង (Omicron)។

ស្ត្រីរងគ្រោះមានអាយុ ៨៦ឆ្នាំ មកពីខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃ។ ករណីនេះ បានកើតឡើងបន្ទាប់ពី ប្រទេសថៃបានរកឃើញករណីវីរុសបម្លែងខ្លួនថ្មី Omicron កាលពីខែមុន ដែលបាន ឈានទៅដល់ការដាក់ឲ្យធ្វើចត្តាឡីស័កឡើងវិញជាកាតព្វកិច្ច សម្រាប់ភ្ញៀវបរទេស ដែលធ្វើដំណើរចូលមកប្រទេសថៃ។

អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ គឺ លោក Rungrueng Kitphati បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើនេះ គឺរូបគាត់មានជំងឺប្រចាំកាយរ៉ាំ៉រ៉ៃ៕

ប្រភព៖ Bayon Radio

អត្ថបទដែលជាប់ទាក់ទង