ទីក្រុង Xi’an ប្រទេសចិន បានដកចេញវិធានការវីរុសមួយចំនួន បន្ទាប់ពីការបិទខ្ទប់៣សប្តាហ៍

ចិន៖ មន្ត្រីចិន បាននិយាយថា ទីក្រុង Xi’an ភាគកណ្តាល របស់ប្រទេសចិន បានចាប់ផ្តើមដកចេញវិធានការរឹតត្បិតវីរុស COVID-19 ជាបណ្តើរៗ បន្ទាប់ពីទីក្រុងនេះ បានចូលទៅក្នុងការបិទខ្ទប់ កាលពី ៣សប្តាហ៍មុន ដើម្បីទប់ស្កាត់ការផ្ទុះឡើង នៃវីរុសនេះ។

ក្រុមមន្ត្រី បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា វិធានការបិទខ្ទប់ត្រូវបានដកចេញ ដោយផ្នែក ឬទាំងស្រុង នៅក្នុងសហគមន៍មួយចំនួន ដែលត្រូវបានកំណត់ថា មានហានិភ័យទាប ដែលអនុញ្ញាតឱ្យប្រជាជន ចាកចេញពីលំនៅឋាន របស់ពួកគេក្នុងរយៈពេលកំណត់ ដើម្បីទិញរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។

មន្ត្រីសុខាភិបាលជាន់ខ្ពស់ របស់ទីក្រុង Xi’an បាននិយាយថា ករណីវីរុស COVID-19 ក្នុងរយៈពេល ៥ថ្ងៃ ចុងក្រោយនេះ ត្រូវបានរកឃើញតែ នៅក្នុងចំណោមអ្នកកំពុងស្ថិតនៅក្នុងការធ្វើចត្តាឡីស័កប៉ុណ្ណោះ៕

ប្រភព: Bayon Radio

អត្ថបទដែលជាប់ទាក់ទង