កូរ៉េខាងជើង បន្តបាញ់សាកល្បងមីស៊ីលលើកទី៤ នៅថ្ងៃចន្ទនេះ..

កូរ៉េខាងជើង៖ យោងតាមសេនាធិការចម្រុះ របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់អាវុធ ដែលគេសង្ស័យថា ជាមីស៊ីលបាលីស្ទីក រយៈចម្ងាយខ្លីចំនួន ០២គ្រាប់ ចេញពីទីលានអាកាសយានដ្ឋានរដ្ឋធានី Pyongyang ចូលសមុទ្រខាងកើត នៅព្រឹកថ្ងៃចន្ទនេះ។ ការបាញ់នេះ គឺ ជាការបាញ់លើកទី៤ ក្នុងរយៈពេល ១ខែនៅដើមឆ្នាំ២០២២នេះ។

ចំណែក ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់នៅក្នុងបណ្ដាញសង្គម ធ្វីទធ័រថា ប្រទេសកូរ៉េខាងជើង បានបាញ់អាវុធ ដែលទំនងជាមីស៊ីលបាលីស្ទីក។ ហើយថា ការបាញ់សាកល្បង នៅថ្ងៃច័ន្ទនេះ បានធ្វើឡើងបន្ទាប់ពីការបាញ់កាលពី ២សប្ដាហ៍មុន និងកាលពី ១សប្ដាហ៍ថ្មីៗនេះ ខណៈទីក្រុងព្យុងយ៉ាង បន្តស្វែងរកការអភិវឌ្ឍន៍កម្មវិធីមីស៊ីល របស់ខ្លួន ឥតឈប់ឈរនោះ៕

ប្រភព៖ Bayon Radio

អត្ថបទដែលជាប់ទាក់ទង