លោក ហ៊ុន ម៉ាណែត ហៅអ្នកនយោបាយខ្លះ ថាជាអ្នកនយោបាយគ្មានគុណធម៌ និងសុជីវធម៌

រាជធានីភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានហៅអ្នកនយោបាយមួយចំនួន ថាជាអ្នកនយោបាយដែលគ្មានគុណធម៌ និងសុជីវធម៌ ចំពោះប្រជាជន និងជាតិខ្លួនឯង ដោយអ្នកនយោបាយទាំងនោះ ស្រេកឃ្លានចង់ឃើញតែប្រជាជនខ្លួនឯង រងទុក្ខវេទនា។​ ជាក់ស្តែងនៅក្នុងអំឡុងពេល ជំងឺកូវីដ-១៩ រាតត្បាត គឺមានអ្នកនយោបាយមួយចំនួន មិនត្រឹមតែមិនបានស្នើសុំឱ្យបរទេសជួយផ្តល់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនខ្លួនឯងនោះទេ គឺថែមទាំងបានស្នើសុំឱ្យបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មលើកម្ពុជា ក្នុងគោលបំណងធ្វើឱ្យ ប្រជាជនដែលកំពុងតែរងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ-១៩ស្រាប់នោះ កាន់តែរងផលប៉ះពាល់បន្ថែម។

លោកបណ្ឌិត​ ​ហ៊ុន​ ម៉ាណែត​ បានថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់ លោក ហេង សួរ ជាប្រធានក្រុមការងារជនបង្គោលយុវជន ថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ និងលោក ឡូញ សារ៉ូ ជាប្រធានក្រុមការងារយុវជនស្រុកបាធាយ៕

ប្រភព៖ Bayon Radio

អត្ថបទដែលជាប់ទាក់ទង