Mafiya’s Resort កោះរ៉ុង បានចូលរួមទទួលស្វាគមន៍ សម្រាប់កម្មវិធីទេសចរណ៍អាស៊ាន ឆ្នាំ២០២២

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា Mafiya’s Resort កោះរ៉ុង ពិតជាមានកិត្តិយសបំផុត ដែលបានចូលរួមជាចំណែកក្នុងការទទួលស្វាគមន៏ សម្រាប់កម្មវិធីទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលភ្ញៀវជាតិ និងអន្តរជាតិជាច្រើនមកស្នាក់នៅ និងទទួលទានអាហារនៅ Mafiya’s Resort។

លោកឧកញ៉ា មានប្រសាសន៍បន្តថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ គណៈប្រតិភូវេទិកាទេសចរណ៍អាស៊ាន បានអញ្ជើញធ្វើដំណើរទស្សនកិច្ច នៅរមណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ Mafiya’s Resort កោះរ៉ុង និងទទួលទានអាហារនៅទីនោះផងដែរ។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ក្នុងនាមប្រតិបត្តិករទេសចរណ៍មួយរូប លោកមានជំនឿថា តាមរយៈវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុដែរ នឹងទទួលបានឱកាសដ៏សំខាន់ អំពីគោលដៅទេសចរណ៍ ក្នុងតំបន់អាស៊ានឡើងវិញ បន្ទាប់ពីរងការរំខាន ដោយសារការរីករាលដាលជំងឺកូវីដ-១៩ អស់ពេលជាង ០២ឆ្នាំកន្លងមកនេះ។ ហើយថា ព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ ដ៏មានសុវត្ថិភាពមួយ នៅក្នុងតំបន់អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង