វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ដើរតួសំខាន់ផ្សព្វផ្សាយពីគោលដៅទេសចរណ៍សំខាន់ៗ នៃខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ ប្រតិភូអ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលចូលរួមយកព័ត៍មានពីព្រឹត្តិការណ៍នេះ បានដើរកម្សាន្តតាមគោលដៅសំខាន់ៗមួយចំនួន ក្នុងខេត្តព្រះសីហនុ។

មន្ត្រីដដែលបន្តថា ក្នុងឱកាសរៀបចំវេទិកាទេសចរណ៍អាស៊ាន ដែលកម្ពុជា ដឹកនាំធ្វើជាម្ចាស់ផ្ទះ គឺបានរៀបចំដឹកនាំគណៈប្រតិភូ សារព័ត៌មានជាតិ-អន្តរជាតិទៅទស្សនកិច្ច Pre & Post Tour នៅតាមគោលដៅទេសចរណ៍សំខាន់ៗ នៃខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដល់ ភ្ញៀវទេសចរ និងដើម្បីបង្កើន នូវកិច្ចសហប្រតិការ រវាងដៃគូពាក់ព័ន្ធផងដែរ។

ដំណើរកម្សាន្តធ្វើឡើង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ គឺមានគណៈប្រតិភូ ATF និងមន្រ្តីក្រុមការងារពាក់ព័ន្ធចូលរួមសរុបចំនួន ៨២នាក់ រួមមាន៖
គណៈប្រតិភូមកពីប្រទេសឡាវ ម៉ាឡេស៊ី វៀតណាម UNWTO, Destinations Mekong សារព័ត៌មានជាតិ-អន្តរជាតិ និងអង្គការ Swisscontact។ ហើយគោលដៅកម្សាន្ត ទាំងនោះរួមមាន៖ កោះថាស- កោះសង្សារ- កោះឋានសួគ៌ (ម៉ាហ្វីយ៉ា រីស្សត)- រមណីយដ្ឋាន Royal Sands Resort និងកោះរ៉ុងសន្លឹម នៃទឹកដីខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង