កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៤២នាក់ និងគ្មានអ្នកស្លាប់ទេ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤២ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ១៨ នាក់ និងស្លាប់ «គ្មាន»។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣០ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ១២ នាក់ (អូមីក្រុង)។

ក្រសួង បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១២០,៩៥៦ នាក់- អ្នកជាសះស្បើយ ១១៧,១៨០ នាក់ និង អ្នកស្លាប់ ៣,០១៥ នាក់៕

អត្ថបទដែលជាប់ទាក់ទង