នគរបាលខេត្តព្រះសីហនុ ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ត្រីម្នាក់

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង ២០និង១០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរស័ព្ទហតឡាញថា នៅចំណុចម្តុំរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ ០១នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក M-SLAZ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបនារីជនជាតិខ្មែរម្នាក់ដែលកំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក SCOOPY ពណ៌ផ្កាឈូក រួចជិះរត់គេចខ្លួនបាត់។

សមត្ថកិច្ច បានបន្តថា (សមត្ថកិច្ចមិនបានបញ្ជាក់ឈ្មោះជនសង្ស័យ) ប៉ុន្តែបានបញ្ជាក់ភេទប្រុស ជនជាតិខ្មែរ នៅចំណុច ម្តុំក្លោងទ្វារវត្តលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានដកហូត សម្ភារបាត់បង់រួមមាន៖ កាបូបស្ពាយ ០១ ក្នុងនោះមាន៖
កាបូបដៃ ១, ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE 6PLUS ពណ៌ទឹកប្រាក់, កាតចាក់វ៉ាក់សាំង ១សន្លឹក និងឯកសារមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ច យកមកសួរនាំនឡការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង