នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៣និង២០នាទីរសៀល នៅថ្ងៃ​ទី២១ ខែមករា ឆ្នាំ២០២២ កម្លាំងជំ​នាញ នៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ នៅចំណុចភូមិអូរត្រជាក់​ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ពាក់ព័ន្ធករណីគ្រឿងញឿនខុសច្បាប់។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យរួមមាន៖ ឈ្មោះ សាម វិទូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមរិទ្ធី២ ឃុំកែវផុស ស្រុកសឹ្ទងហាវ ខេត្តព្រះសីហនុ។​ និងឈ្មោះ ថន ហៀ ភេទប្រុស អាយុ​៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៧កញ្ចប់ (ធំ០២), ទូរស័ព្ទដៃចំនួន ០២គ្រឿង។​

បច្ចុប្បន្នជនសង្ស័យ ខាងលើ កំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធី៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង