លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូរប័រទាំងយប់ ឲ្យទៅទទួលយកស្ត្រីអ្នកជំងឺម្នាក់ រស់នៅលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ..
ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានបន្តបញ្ជូនអូរប័រពេទ្យ និងបុគ្គលិក របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ឲ្យទៅទទួលយកស្រ្តីម្នាក់ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ដែលមានជំងឺចុកដេីមទ្រូងធ្ងន់ធ្ងរ ដើម្បីបញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យ នាក្រុងព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី មានប្រសាសន៍ថា ស្ត្រីអ្នកជំងឺខាងលើ មានឈ្មោះ សុខ សុខុន អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្តាយបង្កើត របស់ស្ត្រី ឈ្មោះ យង់ ស្រីស្រស់ ដែលជាអ្នកស្នើសុំជំនួយមធ្យោបាយដឹកជញ្ជូន ម្តាយ របស់ខ្លួន មករូបលោកឧកញ៉ា..។
បច្ចុប្បន្នស្ត្រីអ្នកជំងឺ ឈ្មោះ សុខ សុខុន ត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុន G.T.V.C បញ្ជូនមកដល់កំពង់ផែ នាក្រុងព្រះសីហនុ រួចដឹកបន្តតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុននេះផ្ទាល់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យរួចហើយ៕