លោក ហ៊ុន ម៉ាណែត៖ គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យ របស់បក្សប្រជាជនកម្ពុជា

រាជធានីភ្នំពេញៈ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ មានប្រសាសន៍ថា គុណធម៌ របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យ របស់បក្សប្រជាជនកម្ពុជា។ ដូច្នេះទោះក្នុងរូបភាពជាក្រុម ឬជាបុគ្គល យើងត្រូវបន្តធ្វើអំពើល្អបម្រើប្រជាជន ស្មោះត្រង់ជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ រួមទាំងការយកចិត្តទុកដាក់លើសុខទុក្ខ និងការជួយសម្រួលដោះស្រាយការលំបាកជូនអតីតយុទ្ធជន ដើម្បីជាការតបស្នងសងគុណ ចំពោះពលិកម្ម ដែលពួកគាត់ បានបំពេញក្នុងបុព្វហេតុជាតិ មាតុភូមិ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ដូចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មការ ក.២៦.១៣ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង