ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប បញ្ចប់ការសាងសង់ ១០០ភាគរយ
ខេត្តសៀមរាប: មន្ត្រីរដ្ឋបាលសាលាខេត្តសៀមរាប បានឲ្យដឹងថា ផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប បានបញ្ចប់ការសាងសង់ ១០០ភាគរយរួចហើយ។
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប បានបញ្ចប់ការសាងសង់១០០%ហើយ តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១មកម្លេះ។
បច្ចុប្បន្ន នៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ៕