កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៤០នាក់ទៀត (អូមីក្រុង) និងស្លាប់«គ្មាន»

រាជធានីភ្នំពេញ: ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៤០ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ១៩ នាក់ និងស្លាប់ «គ្មាន»។ ក្នុងនោះ ករណីឆ្លងសហគមន៍ ២៥ នាក់ (អូមីក្រុង) និងអ្នកដំណើរពីបរទេស ១៥ នាក់ (អូមីក្រុង)។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជា មាន អ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២១,០៦៦ នាក់- អ្នកជាសះស្បើយ ១១៧,២៣២ នាក់ និង អ្នកស្លាប់ ៣,០១៥ នាក់៕

អត្ថបទដែលជាប់ទាក់ទង