កម្ពុជា បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី ​២៨​នាក់​ (អូមីក្រុង​)​ និងគ្មានអ្នកស្លាប់ទេ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២៨ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ១៥ នាក់ និងស្លាប់ «គ្មាន»។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១០ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ១៨ នាក់ (អូមីក្រុង)។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១២១,០៩៤ នាក់- អ្នកជាសះស្បើយ ១១៧,២៤៧ នាក់ និងមានអ្នកស្លាប់ ៣,០១៥ នាក់៕

អត្ថបទដែលជាប់ទាក់ទង