កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២២នាក់(អូមីក្រុង) និងស្លាប់«គ្មាន»

រាជធានីភ្នំពេញ: ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ២២ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ២០ នាក់ និងស្លាប់ «គ្មាន»។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១៧ នាក់ (អូមីក្រុង) និងអ្នកដំណើរពីបរទេស ០៥ នាក់ (អូមីក្រុង)។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២១,១១៦ នាក់- អ្នកជាសះស្បើយ ១១៧,២៦៧ នាក់ និងមានអ្នកស្លាប់ ៣,០១៥ នាក់ ៕

 

អត្ថបទដែលជាប់ទាក់ទង