នគរបាលខេត្តព្រះវិហារ​ ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ ពាក់ព័ន្ធគ្រឿងញៀន

ខេត្ត​ព្រះ​វិហារ​​៖ ​កាលពីថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ២១​ និង​០៤​នាទី កម្លាំងជំនាញ​ប្រឆាំង​គ្រឿង​ញឿ​ន ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដឹកនាំ​ផ្ទាល់​របស់​ លោក​វរសេនីយ៍ឯក​ស៊ុន​ ចលនា​ នាយការិយាល័យ​​ប្រឆាំង​គ្រឿងញៀន​ ​​បានចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ ដឹក​ជញ្ជូន​ ឬ​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ ​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្ត​នៅ​ចំណុច​សួន​កុមារ​ផ្លូវភ្លោះ​ ស្ថិត​ក្នុងភូមិ​ស្រះ​ឈូក​​ សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះ​វិហារ​ ខេត្តព្រះវិហារ​ ដោយបានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៥​ នាក់។

ជនសង្ស័យទាំងនោះ​ មានឈ្មោះ​​៖​

១- ​ឈ្មោះ​ សុខ​ តុលា​ ហៅ​ នាគ​ស​ ភេទ​ប្រុស​ អាយុ​ ២៩​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ទីលំនៅ​មិន​ពិតប្រាកដ​​​

២- ឈ្មោះ​ សុ​ន​ សិលា​ ភេទ​ប្រុស​ អាយុ​ ២៨​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ស៊ីឈ្នួល​ដក​ដំឡូង​ ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​ហ្ម​សែត​ សង្កាត់​ប៉ា​លហាល​ ក្រុង​ព្រះ​វិហារ​ ខេត្តព្រះវិហារ

៣- ឈ្មោះ​ ឆាន​ វណ្ណ​នី​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ស៊ីឈ្នួល​ដក​ដំឡូង​ ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​ហ្ម​សែត​ សង្កាត់​ប៉ា​លហាល​ ក្រុង​ព្រះ​វិហារ​ ខេត្តព្រះវិហារ​

៤-​ ឈ្មោះ​ ឆាយ​ វ៉ា​ន់​ស្រេង​ ហៅ​ ប៉ូច​ ភេទ​ប្រុស​ អាយុ​ ៣២​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​ហ្ម​សែត​ សង្កាត់​ប៉ា​លហាល​ ក្រុង​ព្រះ​វិហារ​ ខេត្តព្រះវិហារ​

៥- ​ឈ្មោះ​ ហង្ស​ មក​រា​ ភេទ​ប្រុស​ អាយុ​ ៣៤​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បោក​អ៊ុត​ រស់នៅ​ភូមិ​កណ្តាល​ សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះ​វិហារ​ ខេត្តព្រះវិហារ​ ។​

ប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច បានរឹបអូសយកវត្ថុ​តាងមួយចំនួនរួមមាន​៖​

១-​ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​ ០៨​ កញ្ចប់​ និង​ ​ទូរស័ព្ទ​ ចំនួន​ ០៤​ គ្រឿង​ ។​

បច្ចុប្បន្ន ទាំងជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ ត្រូវបានកម្លាំង​ជំនាញ ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ ដើម្បីអនុវត្ត​បន្ត​តាម​នីតិវិធី​​៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង