បង្ក្រាបបទល្មើសគ្រឿងញៀន ២០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធ ៤៦នាក់
រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ កម្លាំងជំនាញ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី នៅទូទាំងប្រទេស និងឃាត់ខ្លួន ជនសង្ស័យចំនួន ៤៦ នាក់ (ស្រី៣នាក់)។ ក្នុងចំណោមជនសង្ស័យទាំង ៤៦នាក់ គឺមានករណីជួញដូរ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់ និងករណីប្រើប្រាស់គ្រឿងញៀនចំនួន ០៣ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់ ។
ចំពោះវត្ថុតាង ដែលសមត្ថកិច្ចចាប់យកបានសរុប នៅថ្ងៃទី២៦ ខែមករា រួមមាន៖
- មេតំហ្វេតាមីន(Ice) ចំនួន ២៤០,៣៦ក្រាម និង៣៣កញ្ចប់តូច
- មេតំហ្វេតាមីន (Wy) ចំនួន ១៨,២៧ក្រាម ។
លទ្ធផលចុះបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ មានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធចូលរួមចំនួន ១០អង្គភាព រួមមាន៖
កម្លាំងនគរបាល៖ ចំនួន ០៨អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៦នាក់ ចាប់យក Ice ០,៦០ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ៦៤,៥៨ក្រាម និងWy ១៨,២៧ក្រាម។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច។
៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៤១,៦១ក្រាម។
៥ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។
៦ / រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ៨នាក់ ចាប់យកIce ១៩កញ្ចប់តូច។
៧ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៤៨ក្រាម។
៨ / ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៧កញ្ចប់តូច។
កម្លាំងកងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៨២ក្រាម។
២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ២៧,២៧ក្រាម ៕ ប្រភព៖ នគរបាលជាតិ