គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៦ ខែមករា កើតឡើង៩លើក ស្លាប់និងរបួស១៦នាក់
រាជធានីភ្នំពេញ៖ តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលកើតមាននៅទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានកើតឡើងចំនួន ០៩លើក បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសចំនួន ១៦នាក់។ ក្នុងនោះ ស្លាប់ចំនួន ០៦នាក់(ស្រី២នាក់)- របួសធ្ងន់ ០៦នាក់(ស្រី៣នាក់) និងរបួសស្រាល ០៤នាក់(ស្រី២នាក់)៕