សមត្ថកិច្ចខេត្តបាត់ដំបង ទទួល​ពលករខ្មែរ​ ២៤៤នាក់ វិលត្រឡប់ពីប្រទេសថៃ ចូលកម្ពុជាវិញ

ខេត្តបាត់ដំបង ៖ នាថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋខ្មែរ ដែលជាពលករធ្វើការនៅប្រទេសចំនួន ២៤៤នាក់ (ស្រី ៨៧នាក់), ក្មេង៥៤នាក់ (ស្រី១៩នាក់) បានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនកម្ពុជា-ថៃ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវ:៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករទាំង ២៤៤នាក់ នៅច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច​ ក្រុមគ្រូពេទ្យ ក៏បានធ្វើតេស្តរហ័ស ជាលទ្ធផលអវិជ្​ជមានមេរោគ​កូវីដ-១៩ ទាំងអស់ ។ ក្នុងនោះ ពលករចំនួន ៥៧នាក់ (ស្រី ២១នាក់), ក្មេង ១៩នាក់ (ស្រី ៥នាក់) បានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន និងពលករ ដែលមានកាតចាក់វ៉ាក់សាំងមានចំនួន ១៨៧នាក់ (ស្រី ៦៦នាក់), ក្មេង ៣៥នាក់ (ស្រី ១៤នាក់) ត្រូវក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង