នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង ០៩ និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្លាំងជំ​នាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់​ខ្លួនជន​សង្ស័យចំនួន ០២នាក់ នៅចំណុចភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

សមត្ថកិច្ចបានបន្តថា ជនសង្ស័័យរួមមាន៖ ឈ្មោះ អាន់ កើត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាងម៉ូតូ ទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ និងឈ្មោះ ហ៊ុង សម្បត្តិ ភេទប្រុស អាយុ​ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ​ ទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ធំ, ទូរស័ព្ទដៃចំនួន ០៣គ្រឿង។​

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង