នគរបាលស្រុកព្រៃនប់ បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន
ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៤ និង១៥នាទី រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយ ប៉ុស្តិ៍នគរបាលឃុំសាមគ្គី បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។
សមត្ថកិច្ច បានបន្តថា ជនសង្ស័យខាងលើមានឈ្មោះ គឹម រ៉ាវី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងដែក ទីលំនៅភូមិត្រពាំងអំពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ។
សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៣កញ្ចប់ (ធំ ០២កញ្ចប់), ទូរស័ព្ទដៃចំនួន ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត