កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៥៤នាក់(អូមីក្រុង) និងស្លាប់”គ្មាន”

រាជធានីភ្នំពេញ: ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥៤ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ៦០ នាក់ និងស្លាប់ «គ្មាន»។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៥ នាក់ (អូមីក្រុង)– អ្នកដំណើរពីបរទេស ០៩ នាក់ (អូមីក្រុង) ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២១,២៤២ នាក់- អ្នកជាសះស្បើយ ១១៧,៣៦៣ នាក់ និងមានអ្នកស្លាប់ ៣,០១៥ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង