កម្ពុជា បន្តរកឃើញអ្នកឆ្លងថ្មី ៥៧នាក់(អូមីក្រុង) និងស្លាប់«គ្មាន»

រាជធានីភ្នំពេញ : ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៥៧ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ៦៥ នាក់ និងស្លាប់ «គ្មាន»។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៤ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ១៣ នាក់ (អូមីក្រុង)។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២១,២៩៩ នាក់– អ្នកជាសះស្បើយ ១១៧,៤២៨ នាក់ និងមានអ្នកស្លាប់ ៣,០១៥ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង