ថៃ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៨,០០៨នាក់ និងស្លាប់១៦នាក់
បរទេស : ប្រទេសថៃ បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី សរុប ចំនួន ៨,០០៨ នាក់ និងស្លាប់ ១៦ នាក់ ។ ក្នុងនោះ ករណីឆ្លងក្នុងពន្ធនាគារ ១៦៦ នាក់ ។
នេះបើយោងតាម សេចក្តីរាយការណ៍ របស់ក្រសួងសុខភាពសាធារណៈថៃ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ៕