កម្ពុជា បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩​ថ្មី ​៥៦​នាក់​(អូមីក្រុង​) ​និងគ្មានអ្នកស្លាប់ទេ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៥៦ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ១០៧ នាក់ និងស្លាប់ «គ្មាន»។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន ៤៧ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ០៩ នាក់ (អូមីក្រុង)។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២១,៣៥៥ នាក់- អ្នកជាសះស្បើយ ១១៧,៥៣៥ នាក់ និងមានអ្នកស្លាប់ ៣,០១៥ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង