៤ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍លើវិស័យសំណង់ ក្នុងខេត្តព្រះសីហនុ​ ​​មាន​​ទឹកប្រាក់វិនិយោគ​ជាង ៨. ៤០០លាន​ដុល្លារ

ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញផ្នែកសំណង់ នៃរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២២នេះ អាគារខ្ពស់សង់រួច ដែលមានកម្ពស់​ខ្ពស់ជាងគេក្នុង​ក្រុងព្រះសីហនុ គឺអាគារពាណិជ្ជកម្មមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺមានកម្ពស់ ៣៤ជាន់ និងមានប្រវែងជិត ១២៧ម៉ែត្រ។
មន្ត្រីដដែលឲ្យដឹងទៀតថា ក្រៅពីអាគារមានកម្ពស់ ៣៤ជាន់ខាងលើនេះ ក៏នៅមានគម្រោងសាងសង់អាគារខ្ពស់ជាងនេះ មួយចំនួនទៀត ដូចជា៖ អាគារនៅជិតសាលាខេត្តព្រះសីហនុ ដែលកំពុងធ្វើការសាងសង់ មានចំនួន ៤៣ជាន់ កម្ពស់ជិត ១៤៧ម៉ែត្រ និងគម្រោងសាងសង់អាគារខ្ពស់ច្រើនទៀត មានចន្លោះពី ៥៣ជាន់ទៅដល់ ៥៧ជាន់ ​ដែលជាអាគារខ្ពស់ មានកម្ពស់ចន្លោះពីជិត ១៥០ម៉ែត្រ ទៅដល់ជាង ២០០ម៉ែត្រ។
​មន្ត្រីសាលាខេត្តព្រះសីហនុ បញ្ជាក់ថា ចំពោះការអភិវឌ្ឍន៍លើវិស័យសំណង់ ក្នុងខេត្តព្រះសីហនុ​ ​គិតត្រឹមរយៈពេលជាង ៤ឆ្នាំចុងក្រោយនេះ គឺមានតម្លៃទឹកប្រាក់វិនិយោគ​ជាង ៨. ៤០០លាន ដុល្លាអាមេរិក..៕
អត្ថបទដែលជាប់ទាក់ទង